[Step 04] Insert images into blog posts | វីធីទាញ រូបភាព ទៅក្នុងមាតិកាប្រកាស - The Kampu QHD

Hot News

Post Top Ad

Wednesday, March 8, 2017

[Step 04] Insert images into blog posts | វីធីទាញ រូបភាព ទៅក្នុងមាតិកាប្រកាស

វីធីទាញរូបភាពបញ្ជូលក្នុងមាតិកាប្រកាស
វីធីទាញរូបភាពបញ្ជូលក្នុងមាតិកាប្រកាស
សេវាកម្មបង្កើតកេហទំព័រប្លុក របស់ក្រុមហ៊ុន Google បានអនុញ្ញាត្ដឲ្យអ្នក អាចបង្កើតប្លុកបានដល់១០០ ដើម្បីចែករំលែកបទពិសោធន៍ ចំនេះដឹងផ្សេងៗ តាមរយៈការចុះផ្សាយមាតិកាប្រកាស ដែលមានជាទម្រង់អត្ថបទ ហើយអាចទាញបញ្ជូលនូវរូបភាព និងវីដេអូបានផងដែរ ។ រូបភាព ជាចំណុចដែលអ្នកបង្កើតកេហទំព័រប្លុក គួគិតគូរ រាល់ពេលដែលធ្វើការចេញផ្សាយមាតិកាប្រកាសម្ដងៗ ។ រូបភាព ជួយឲ្យមាតិកាប្រកាសរបស់អ្នក មានភាពទាក់ទាញ និងស្អាតបន្ថែមមួយកម្រិត លើការមានអត្ថបទដ៏ល្អហើយ ។ ដូច្នេះអ្នកគួរៀបចំរូបភាពឲ្យបានស្អាត សមស្រប់តាមអត្ថន័យប្រកាស និងជួយឲ្យអ្នកចូលអាន ពេញចិត្ដប្រកាសអ្នកបន្ថែមទៀត ។ ក្នុងនេះ គឺវិធីទាញរូបភាពចូលក្នុងមាតិកាប្រកាសតាមវិធីងាយៗ ដូចខាងក្រោម៖

ដំបូងអ្នកត្រូវចូលទៅកាន់ “Blog Dashboard” រួចចុច “New Post”

  - អ្នកគួរ សរសេរអត្ថបទឲ្យបានរួចរាល់មុន ទាញរូបភាពបញ្ជូល ដើម្បីងាយស្រួល (ដូចរូបខាងក្រោម)
  - ដាក់ Cursor ត្រង់កន្លែងដាក់រូបភាព
  - ចុចត្រង់ “Insert image”
  - រួចចុច “Choose files” ដើម្បីចូលទៅទីតាំងរូបភាព និងជ្រើសរើសរូបភាព
Insert image into blog post
Insert image into blog post
  - ចុច “Select” រូបភាពមួយឬច្រើនក៏បាន
  - រួចចុច “Open” ប៉ុន្នេះរូបភាពនៅក្នុងកុំព្យូទ័របានទាញផ្ទុកក្នុងប្លុករបស់អ្នកហើយ
  - ចុច “Select” រូបភាពណា ដែលអ្នកចង់ទាញបញ្ជូលក្នុងមាតិកាប្រកាស
  - រួចចុច “Add selected”
Insert image into blog post-Select image
Insert image into blog post-Select image
  - រូបភាព នោះនឹងបង្ហាញ ក្នុងមាតិកាប្រកាសរបស់អ្នក (ដូចរូប)
  - ចុចលើរូបភាពនោះ នឹងចេញ ម៉ីនុយមួយខ្សែមក
    .:Small - Medium - Large - X-Large – Original size: សម្រាប់កំណត់ទំហំរូបភាព
    .:Left - Center - Right: សម្រាប់តម្រឹមទីតាំង
    .:Add caption: ដាក់ចំណងជើងរូបភាព
    .:Properties: ដាក់ឃ្លាបង្ហាញពេលយក Pointer ដាក់ពីលើរូបភាព
    .:Remove: ប្រើសម្រាប់លុបរូបភាពចេញវិញ
Insert image into blog post-Edit image
Insert image into blog post-Edit image
  - ចុចយក “Large”“X-Large” ដើម្បីឲ្យរូបភាពមានទំហំធំ
  - ចុចលើ Add caption ដាក់ចំណង់ជើងរូបភាព ឬដូចចំណងជើងប្រកាស
Insert image into blog post
Insert image into blog post
  - ចុចលើ “Properties” រួចសរសេរខ្លឹមសារសំខាន់នៃប្រកាស ឬអត្ថន័យរូបភាព
  - ចុច “OK”
ការទាញរូបភាពចូលក្នុងប្រកាស
ការទាញរូបភាពចូលក្នុងប្រកាស
  - ការទាញរូបភាពបញ្ជូលបានរូចរាល់ហើយ អ្នកត្រូវបំពេញចំណុចផ្សេងៗ ដូចជា Post Title, Label, … មុននឹងចុច “Publish” ហើយអ្នកក៏អាច “Preview” “Save” បានដែរ។
  - ចុងក្រោយ អ្នកត្រូវចុច “View Blogs” ដើម្បីធ្វើការពិនិត្យមើលមានអ្វីខុសឬអត់ ។
Insert image into blog post
Insert image into blog post
បន្ទាប់ - វិធីទាញវីដេអូ ចូលមាតិកាក្នុងប្រកាស

អត្ថបទ៖ CAMINFO.TECH

No comments:

Post a Comment

Post Top Ad