[Step 05] Insert videos into blog posts | វិធីទាញវីដេអូ ចូលក្នុងមាតិកាប្រកាស - The Kampu QHD

Hot News

Post Top Ad

Saturday, March 11, 2017

[Step 05] Insert videos into blog posts | វិធីទាញវីដេអូ ចូលក្នុងមាតិកាប្រកាស

Insert a video into blog post
Insert a video into blog post
ក្រុមហ៊ុន Google បានផ្ដល់នូវសេវាកម្មជាច្រើន ដល់អតិថិជនរបស់ខ្លូន ដែលបានចុះឈ្មោះប្រើប្រាស់គណនី Gmail ហើយអតិថិជនរបស់ក្រុមហ៊ុននេះទាំងអស់ អាចបង្កើតកេហទំព័រប្លុក ដែលហៅថា Blogger Blogspot.com ដោយអត់គិតកម្រៃសេវា។

នៅក្នុងប្រកាសមុន អ្នកបានស្វែងយល់ពី ការទាញរូបភាព ចូលទៅក្នុងមាតិកាប្រកាសរួចហើយ មកដល់នេះ អ្នកនឹងស្វែងយល់ពី វិធីទាញវីដេអូពីយូធូប ចូលក្នុងមាតិកាប្រកាស ម្ដង ។ ក្នុងមាតិការប្រកាស អ្នកអាចទាញ វីដេអូ ទៅក្នុងមាតិកាប្រកាសរបស់អ្នក ពីប្រភពផ្សេងៗដូច ពីកុំព្យូទ័ររបស់អ្នក ពីទូរស័ព្ទដៃ ឬ យូធូប ក៏បាន ហើយអ្នកកុំបារម្ភណ៍អ្វីឡើយ ចំពោះការទាញវីដេអូ ពីយូធូប ទោះជា វីដេអូនោះ មិនមែនជាវីដេអូរបស់អ្នកក្ដី គឺអ្នកអាចទាញមកប្រើបាន ដោយមិនខុសនឹងគោការណ៍របស់ យូធូប ឬប្លុកឡើយ ។ ហេតុអីការទាញវីដេអូនេះ មានលក្ខណៈជាការចែកចាយវីដេអូប៉ុន្នោះ មានប្រភពដើមច្បាស់លាស់ផង ។
.: ប្រសិនបើអ្នកមិនទាន់ចេះទាញរូបភាព ចូលប្រកាសទេ សូមចុចរូបខាងក្រោម ដើម្បីរៀនពីវិធីងាយៗ:.
វីធីទាញរូបភាពបញ្ជូលក្នុងប្រកាសប្លុក
វីធីទាញរូបភាពបញ្ជូលក្នុងប្រកាសប្លុក

ដើម្បីទាញវីដេអូពីយូធូប ចូលក្នុងមាតិកាប្រកាស អនុវត្ដដូចតទៅ៖

១. ចូចទៅកាន់ “Blog Dashboard”
២. ចុចត្រង់ “Edit” ប្រកាសមានស្រាប់ ឬចុច “New post” បង្កើតប្រកាសថ្មី
៣. ដាក់ “Cursor” នៅទីតាំង ដែលចង់ធ្វើដាក់វីដេអូ
៤. ចុចត្រង់ “Insert a video”
Insert a video into blog post
Insert videos into blog posts
៥. អ្នកនឹងឃើញផ្ទាំង Add a video box ដែលមាន 04 tabs:
  - Upload: ទាញវីដេអូពីកុំព្យូទ័រ ដោយចុច “Choose a video to upload”
  - From YouTube: ទាញពីប្រភព “YouTube”
  - My YouTube videos: ទាញពី “YouTube channel” របស់អ្នក
  - From your phone: ទាញពី ទូរស័ព្ទរបស់អ្នក
Insert a video from YouTube
Insert a video from YouTube
៦.​ ចុច “From YouTube”
៧. សរសេរចំណងជើងវីដេអូ ដែលអ្នកចង់ស្វែងរក រួចចុចត្រង់ “Search”
៨. ជ្រើសរើសវីដេអូ “Select a video” ណាមួយ ដែលឆ្លើយតបនឹង មាតិកាប្រកាសរបស់អ្នក
៩. ចុងក្រោយ ចុច “Select” ។
Insert a video from YouTube
Insert a video from YouTube

បន្ថែមពីវិធីកែទំហំ វីដេអូ ដូចខាងក្រោម

១. ដើម្បីងាយស្រួលរកកូដវីដេអូ អ្នកគួដាក់ សញ្ញា “----“ នៅខាងលើ និងខាងក្រោមវីដេអូ
២. ចុចត្រង់ “HTML” រួចស្វែងរក សញ្ញា “----“ ដែលបានដាក់ ហើយនៅចន្លោះ សញ្ញានេះ គឺជាកូដវីដេអូ
Edit videos size in blog posts
Edit videos size in blog posts
៣. ស្វែងរក height=”###” និង width=”###” ហើយធ្វើការកែលេខតាមទំហំ ដែលចង់បាន Ex. height=”360” និង width=”640”
Edit videos size in blog posts
Edit videos size in blog posts
៤. លុប សញ្ញា “----“ ចេញវិញ ពេលកែរួចហើយ
៥. ចុច ‘Preview” “Update” ឬក៏ “Publish” តែម្ដង
៦. ចុច “View blog” ដើម្បីពិនិត្យមើលមាតិកាប្រកាស ។
Insert a video into blog post preview
Insert a video into blog post preview

បន្ទាប - វិធីកែកូដ ឲ្យទំហំរូបភាព ប្ដូរស្វ័យប្រវត្ដិ
អត្ថបទ៖ CAMINFO.TECH

1 comment:

  1. សួស្ដី! ខ្ញុំធ្លាប់ដាក់វីដេអូចឹងដែរ តែពេលខ្លះវា ដាច់ដូចពេលបើលើទូរសព្ទបង ។ គួធ្វើមិច?

    ReplyDelete

Post Top Ad