[Step 09] ការដាក់ Meta Description ក្នុងប្លុក | Adding Meta Description into Blogger, posts and pages - The Kampu QHD

Hot News

Post Top Ad

Sunday, March 19, 2017

[Step 09] ការដាក់ Meta Description ក្នុងប្លុក | Adding Meta Description into Blogger, posts and pages

Adding Meta Description into Blogger
Blogger បានធ្វើបច្ចុប្បន្នភាពសេវាកម្មប្លុករបស់ខ្លូនជាបន្ដបន្ទាប់ ហើយបានបន្ថែមភាពងាយស្រួលក្នុងការប្រើប្រាស់ Meta Description ក្នុងប្លុក ។ អ្នកបង្កើតកេហទំព័រជាមួយប្លុកជាច្រើន បានយល់ដឹងពី Meta Description បានល្អ ហើយមួយចំនួនទៀតមិនបានយល់ដឹងពីវាឡើយ ។ គ្រាន់តែមានមាតិការប្រកាសល្អ គឺមិនគ្រប់គ្រាន់ឡើយ ដើម្បីជោគជ័យ ឬមានអ្នកចូលមើលច្រើន ជាមួយកេហទំព័ររបស់អ្នក ។ អ្នកចំបាច់ត្រូវ ធ្វើការផ្ដល់នូវពត៌មាន ទៅកាន់ម៉ាស៊ីនស្វែងរក ឬ Search Engines អំពីប្លុករបស់អ្នក តាមរយៈ Meta description របស់អ្នក ។
Meta tags on google search result
Meta description គឺធាតុផ្សំ HTML XML ដែលផ្ដល់ពត៌មានប្រាប់ ម៉ាស៊ីនស្វែងរក “Search engine’s crawler អំពីមាតិការនាៗក្នុងកេហទំព័ររបស់អ្នក ។ បន្ថែមពីនេះ Meta description គឺជាត្រូវចាប់និងជ្រើសរើស ជាអត្ថបទអធិប្បាយខ្លីពីមាតិការរបស់អ្នក ដែលនឹងបង្ហាញក្នុងលទ្ធផលស្វែងរក (Google Search) ហើយក៏ជាអត្ថបទអធិប្បាយខ្លីបង្ហាញជាមួយរូបភាព នៅពេលអ្នកធ្វើការចែកចាយ មាតិការប្រកាសនេះ ទៅកាន់ប្រព័ន្ធសង្គម ដូច Facebook, Google+, Twitter ...។
Meta tags on Facebook share posts
ប្រសិនបើអ្នកសរសេរ Meta description បានត្រឹមត្រូវ មាតិការប្រកាសអ្នក មានឱកាសឡើងមកលើគេ ឬ Top Rank ក្នុងលទ្ធផលស្វែងរក ហើយក៏មានអ្នកចូលមើលច្រើនពីប្រភពប្រព័ន្ធសង្គមផងដែរ ។ ចំណុចសំខាន់មួយទៀតនោះ Meta description ជាឧបករណ៍យ៉ាងសំខាន់សម្រាប់ SEO (search engine optimization)

វិធីដាក់ Meta Description សម្រាប់ប្លុក ឬបើកឲ្យដំណើការ Search Description ក្នុងPosts & Pages


មុនដំបូង អ្នកត្រូវធ្វើបើក Meta Description ក្នុងកេហទំព័រប្លុក Blog Setting សូមអនុវត្ដដូចខាងក្រោម
១. ចូលទៅកាន់ Blog Dashboard
២. ចុចត្រង់ Setting នៅផ្នែកខាងឆ្វេងខាងក្រោម
៣. ចុចត្រង់ Search preferences
៤. ខាងក្រោម Meta tags ខាងស្ដាំ Description
៥. ចុច Edit ហើយចុចយក Yes
៦. សរសេរ Description ចូល (ប្រើប្រាស់ Google AdWords planner ដើម្បីរកពាក្យល្អមកដាក់)
៧. ចុចរក្សាទុក “Save Change”
អ្នកបានបើក និងដាក់ Meta description ក្នុង Blogger របស់អ្នក រួចរាល់ហើយ ។
Enable Meta tags and add Meta tags into blog

 ការដាក់ Meta description ក្នុងប្រកាស Posts


បន្ទាប់ពីដាក់ Meta description ក្នុង home page ខាងលើ អ្នកនឹងឃើញ Search Description option ក្នុងផ្ទាំងរៀបចំមាតិការប្រកាស និងមាតិការទំព័រ (ប្រសិនបើអ្នកមិនដាក់ Meta description ដូចខាងលើទេ អ្នកនឹងមិនឃើញ Search Description option នេះឡើយ )។ ដាក់ Meta description ក្នុង posts និង pages ដូចខាងក្រោម
១. ចូលទៅកាន់ Blog dashboard ចុចត្រង់ Posts
២. ចុចបង្កើត New post
៣. ចុចត្រង់ Search Description ខាងក្រោម Post setting
៤. សរសេរ Meta Description សម្រាប់ប្រកាសចូល
៥. រួចចុច Done
៦. ចុចក្រោយចុច Preview និង Publish ។
Add Meta Description/tags to each blog posts
ចំនាំ ការដាក់ Meta Description​ ក្នុង Post ចាស់ៗដែលមានស្រាប់ក៍មិនខុសគ្នាទេ ចូលកាន់ Blog Dashboard រួចចុច Post ហើយចុច Edit post ណាមួយ និងធ្វើដាក់ Meta Description ដូចខាងលើ ។

ការដាក់ Meta description ក្នុងប្រកាស Pages


១. ចូលទៅកាន់ Blog dashboard ចុចត្រង់ Page
២. ចុចបង្កើត New page
៣. ចុចត្រង់ Search Description ខាងក្រោម Page setting
៤. សរសេរ Meta Description សម្រាប់ទំព័រនេះចូល
៥. រួចចុច Done
៦. ចុចក្រោយចុច Preview និង Publish
 
Add Meta Description/tags to each blog pages
បន្ថែម៖ Meta Description ដែលដាក់ក្នុង Posts និង Pages គឺជា អត្ថបទខ្លីខ្លឹមអធិប្បាយពីចំណុចសំខាន់របស់Posts និងPages នីមួយៗ ៕


គន្លឹះគួរយល់ដឹង

  1. [Step 01] ការបង្កើតកេហទំព័រប្លុកដំបូង | Create a new Blog
  2. [Step 02-B] Setup Blogs Setting | ការកំណត់ Blogs Setting
  3. [Step 03] ការបង្កើតមាតិកាប្រកាសថ្មី | Create a new blog post
  4. [Step 04] វីធីទាញរូបភាពទៅក្នុងមាតិកាប្រកាស | Insert image into blog posts
  5. [Step 05] វិធីទាញវីដេអូពីយូធូបចូលក្នុងមាតិកាប្រកាស | Insert videos into blog posts
  6. [Step 06] វិធីកែកូដHTMLឲ្យទំហំរូបភាពរីករួបស្វ័យប្រវត្ដិ | Auto responsive image size in blog post
  7. [Step 07] វិធីកែកូដHTMLឲ្យវីដេអូពីយូធូបមានទំហំរីករួមស្វ័យប្រវត្ដិ | Auto responsive video size in blog post
  8. [Step 8] ការបង្កើតប្លុក Pages ថ្មី | Create Pages in Blogs
អត្ថបទ៖ CAMINFO.TECH 

No comments:

Post a Comment

Post Top Ad