[Step 8] ការបង្កើត Pages ថ្មី | Create Pages into Blogs - The Kampu QHD

Hot News

Post Top Ad

Thursday, March 16, 2017

[Step 8] ការបង្កើត Pages ថ្មី | Create Pages into Blogs

Create Pages into Blogs
អ្នកអាចរៀបចំ Blogs របស់អ្នក តាមផ្នែកផ្សេងៗ ឬក្រុមដាច់ដោយឡែកពីគ្នាដូចជា ទំព័រអំពីខ្ញុំទំព័រទាក់ទងខ្ញុំ ជាដើម ដោយការបង្កើតមាតិកាទំព័រនេះ (Pages)Pages អាចឲ្យអ្នកធ្វើការចុះផ្សាយមាតិការផ្សេងៗជាច្រើន ដាច់ដោយឡែកពី មាតិការប្រកាស (posts) ហើយ Pages មិនបង្ហាញក្នុងផ្នែកសំខាន់ (Main) របស់ Blogs ឡើយ
អ្នកអាចចាប់ Pages បង្ហាញជា ផ្ទាំង​Menu Widget បានផងដែល ។ Pages ត្រូវបង្កើតឡើងសម្រាប់ផ្ដល់នូវពត៌មានជាក់លាក់មួយ ហើយមិនការកំណត់ចំនួនទំព័រទេ ដែលអាចមានក្នុង Blog មួយៗ ប៉ុន្ដែទំហំ Page មួយត្រូវបានកំណត់មិនឲ្យលើសពី 1Mb ឡើយ ។
Pages អាចមានច្រើន តែ Pages សំខាន់ៗដែលចាំបាច់ត្រូវមានក្នុង Blogs មួយមានបីគឺ ទំព័រអំពីខ្ញុំ (About me) ទំព័រទាក់ទងខ្ញុំ (Contact me) ទំព័រគោលកាណ៍ (Policy) និងទំព័របណ្ដាញផែនទី(Sitemap) ហើយ Pages សំខាន់ៗនេះ នឹងបង្ហាញអ្នកនៅមេរៀនក្រោយៗទៀត ។ 

វិធីបង្កើត Pages


១. ដំបូងចូលទៅកាន់ Blog Dashboard
២. ចុចត្រង់ “Pages” ស្ថិតនៅខាងឆ្វេង ក្បែរ “Campaigns និង Layout”
៣. ចុចត្រង់ “New page” ដើម្បីបង្កើត Page ថ្មី
Create Pages into Blogs
៤. ចាប់ផ្ដើមដាក់ចំណងជើងទំព័រ សរសេរមាតិការក្នុងសន្លឹកស និងដាក់ពិពណ៌នាការស្វែងរកផង
៥. ចុចត្រង់ “Preview” ដើម្បីពិនិត្យទំព័រត្រូវអស់ហើយ
៧. ចុច “Publish” ដើម្បីចេញផ្សាយ ។
 
Create Pages into Blogs
ចំណាំ ការសរសេរ និងប្រើប្រាស់ឧបករណ៍ “Pages” មិនខុសគ្នាពី “Posts” ទេ ហើយទំព័រនេះ មិនបង្ហាញក្នុង “Main” ដូច “Post” ទេ ដើម្បីឲ្យអ្នកអានអាចចូលមើលបាន ត្រូវបង្កើតជា Tabs Widgets

វិធីចាប់ Pages ជា MenuWidget



នៅក្នុង Blog Dashboard
១. ចុចត្រង់ “Layout” ស្ថិតនៅខាងឆ្វេង ក្បែរ “Pages និង Theme”
២. ចុច “Add a Gadget” ត្រង់កន្លែងដែលអ្នកចង់ដាក់ Page Widget នេះ
៣. ចុច “Pages” (កុំច្រឡំ “Page Header”)
 
Create Pages into Blogs
  - ផ្ទាំង “Configure Page List”
  - Title (optional): ដាក់ឈ្មោះ Widget
  - Page to show: ជ្រើសរើស pages ដើម្បីចាប់ជា Widget
  - List Order: ចុចលើ Tab ហើយទាញចុះឬឡើង ដើម្បីតម្រាប់លំដាប់ Tabs
  - ចុច “Save” ដើម្បីរក្សារទុក
 
Create Pages into Blogs
៤. បន្ទាប់មកចុច “Save Arrangement”
 
Create Pages into Blogs
ចំណាំ Pages Widget ខាងលើនេះ ប្រសិនបើអ្នក ដាក់ទីតាំងក្រោម Page Head និងខាងលើ Main វានឹងបង្ហាញជាMenu Tabs តែប្រសិនបើដាក់ទីតាំងនៅផ្នែកផ្សេងៗទៀត ដូចផ្នែកខាងស្ដាំ Main ឬ ខាងឆ្វេង Main វានឹងបង្ហាញជា Lists tabs

បន្ទាប់ - Add Blog Description and Search Description


អត្ថបទ៖ CAMINFO.TECH 

No comments:

Post a Comment

Post Top Ad