តើកម្មវិធី Microsoft Office Word ជាកម្មវិធីអ្វី? តើចូលប្រើប្រាស់ Office Word ដូចម្ដេច? - The Kampu QHD

Hot News

Post Top Ad

Saturday, March 4, 2017

តើកម្មវិធី Microsoft Office Word ជាកម្មវិធីអ្វី? តើចូលប្រើប្រាស់ Office Word ដូចម្ដេច?

ស្វែងយល់ពីOffice word 2016


Microsoft Office Word គឺជាកម្មវិធីមួយដែលបង្កើតឡើងដោយក្រុមហ៊ុន Microsoft នឹងត្រូវបានប្រើប្រាស់ ចំពោះការងារខាងផ្នែករដ្ឋបាល ក្នុងការសរសេរអត្ថបទ ធ្វើលិខិតស្នាមផ្សេងៗ សរសេររបាយការណ៍ ធ្វើសៀវភៅ សំបុត្រ ខិតប័ណ្ណផ្សេងៗ និងអាចធ្វើការរចនាជាតួអក្សរ អត្ថបទបានយ៉ាងប្រសើរណាស់ ។

ក្រុមហ៊ុន Microsoft បានដាក់ឲ្យប្រើនូវកម្មវិធី Microsoft Office Word នេះ ជាច្រើនជំនាន់ហើយ មានដូចជា Microsoft Office Word 2003, Microsoft Office Word 2007, Microsoft Office Word 2010, Microsoft Office Word 2013 និងMicrosoft Office Word 2016 ដែលជាកម្មវិធីជំនាន់ចុចក្រោយក្នុងឆ្នាំនេះ ។

Microsoft Office Word កម្មវិធីនេះ គឺជាកម្មវិធីមួយ ក្នុងចំនោមក្រុមកម្មវិធី Microsoft Office ដែលរូមមាន Microsoft Office Word, Microsoft Office Excel, Microsoft Office PowerPoint, Microsoft Office Access, Microsoft Office Publisher, Microsoft Office Outlook, Microsoft Office One-note, Microsoft Office Viewer, Microsoft Office Viso … ដែលមានគុណប្រយោជន៍និងប្រើប្រាស់ផ្សេងៗពីគ្នា ។

តើចូលប្រើប្រាស់ Office Word ដូចម្ដេច?

ដើម្បីបើកកម្មវិធីនេះប្រើប្រាស់ ដោយអនុវត្តតាមលំនាំដូចខាងក្រោម

វិធីបើកទី០១

Start Office word 2016

ចុចត្រង់
Start ប៊ូតុង - ចុចត្រង់ All Apps - ចុច Scroll ប៊ូតុង ចុះក្រោម - ចុចត្រង់ Word 2016
ចុចត្រង់ Blank Document.

វិធីបើកទី០២

Start Office word 2016

ចុចត្រង់
Search ប៊ូតុង - សរសេរពាក្យ Word 2016 - រួចចុចត្រង់ Word 2016
និងចុចត្រង់ Blank Document

វិធីបើកទី០៣

Start Office word 2016

ចុចត្រង់
Windows Key + R
សរសេរពាកយ winword ត្រង់ប្រអប់ Open​ - បន្ទាប់ចុច OK

រួចចុចត្រង់ Blank Document

សូមមើលវីដេអូខាងក្រោមបន្ថែម ដើម្បីឃើញឱ្យកាន់​តែច្បាស់​ពីកម្មវិធី Word 2016




អត្ថបទ៖ CAMINFO.TECH

No comments:

Post a Comment

Post Top Ad