គោលការណ៍បង្កើតកេហទំព័រប្លុក | Create Blogs Policy - The Kampu QHD

Hot News

Post Top Ad

Sunday, March 5, 2017

គោលការណ៍បង្កើតកេហទំព័រប្លុក | Create Blogs Policy

Blogger content policy
គោលការណ៍បង្កើតប្លុក

Blogger គឺជាផលិតផលរបស់ក្រុមហ៊ុន Google មួយ ដែលផ្ដល់នូវសេវាកម្ម ឥតគិតថ្លៃ សម្រាប់ការធ្វើទំនាក់ទំនង ការបញ្ជេញមតិ ចំណេះដឹង ផ្ទាល់ខ្លួន និងការធ្វើការអធិប្បាយដោយសេរីភាព ។ អ្នកសរសេរប្លុក នឹងធ្វើឲ្យមាននូវប្រភពចំណេះដឹងពត៌មាន លើកទឹកចិត្តឱ្យការជជែកពិភាក្សាគ្នាដែលមានភាពប្រសើរឡើង និងផ្ដល់លទ្ធភាពឲ្យមានទំនាក់ទំនងគ្នា រវាងប្រជាជនថ្មីៗ ។ Blogger និងធ្វើការចាប់ពិរុទ្ធមាតិកា ដែលផ្ទុយទៅនឹងសេវាកម្ម Blogs ដោយផ្អែកលើគោលការណ៍ លើសេរីភាពនៃការបញ្ចេញមតិមួយ ដូចតទៅ...

1-មាតិកាមនុស្សពេញវ័យ: Blogger អនុញ្ញាតឱ្យមាន មាតិកាមនុស្សពេញវ័យនៅលើ ប្លុក, រួមមាន រូបភាព ឬវីដេអូ ដែលមានសកម្មភាពផ្លូវភេទ ឬអាក្រាត ។ ហើយអ្នកត្រូវ កំណត់សម្គាល់វាជា "មនុស្សពេញវ័យ" ក្នុង Blogger Setting “ប្លុក មានលទ្ធភាពដឹង ថាមាតិការបស់អ្នកជា មាតិកាមនុស្សពេញវ័យ ទោះជាអ្នកមិនបានកំណត់ក្នុង Blogger Setting ក៏ដោយ”  ហើយមាតិការនោះ នឹងត្រូវព្រមាន “មាតិការមានបញ្ហា” ចុចក្រោយអ្នកមិនអាចកេចផុតពី បញ្ហាចំពោះBlogs អ្នកឡើយ ។ 
ករណីលើកលែងមួយចំនួន ចំពោះ មាតិកាមនុស្សពេញវ័យនេះ

“កុំដាក់ផ្ទាំងពាណិជ្ជកម្ម” - កុំប្រើ Blogger ជាវិធីមួយដើម្បីធ្វើរកប្រាក់ចំណូល នៅលើមាតិកាមនុស្សពេញវ័យមួយ។
“ការព្រមព្រៀង” កុំប្រកាស់ ឬចែកចាយ រូបភាពអាក្រាត ឬអាសអាភាស រ​បស់បុគ្គលណាម្នាក់ ដោយគ្មានការព្រមព្រៀងពីបុគ្គលនេះ ។ *ប្រសិនបើនរណាម្នាក់បានបង្ហោះ រូបភាពអាក្រាត ឬមួយផ្លូវភេទ ឬវីដេអូរបស់អ្នក, សូមរាយការណ៍វាដល់ Blogger!

2-សុវត្ថិភាពកុមារ: Blogger នឹងគ្មានការ ”អត់ឱន” ចំពោះមាតិកាដែលកេងប្រវ័ញ្ចលើកុមារ ដូចជា រូបភាពរំលោភបំពានផ្លូវភេទកុមារ ឬអំពើអនាចារលើកុមារ ឡើយ ។

3-សុន្ទរកថាអាក្រក់: Blogger មិនគាំទ្រមាតិកាដែលជំរុញឱ្យមាន អំពើហិង្សាប្រឆាំងនឹងបុគ្គលឬក្រុមបុគ្គល  ដែលមានគោលបំណង ញុះញង់ឱ្យមានការស្អប់ គ្នាឡើយ ។

4-មាតិកាតក់ស្លុត: កុំប្រកាសមាតិកា ធ្វើឱ្យមាន ការតក់ស្លុត ភ័យក្លាច ដូចជា របួសគ្រាប់កាំភ្លើង ឬឈុតឆាកគ្រោះថ្នាក់ចរាចរណ៍ ការវាយប្រហារ កាប់ចាក់ សំលាប់...។

5-អំពើហិង្សា: កុំប្រកាសមាតិកា គំរាមកំហែង សម្លាប់ បង្កសកម្មភាពហឹង្សាប្រឆាំង មនុស្សណាម្នាក់ នៅក្នុងBlogsរបស់អ្នក ។

6-ការយាយី: កុំរំខាន ឬសម្លុតធ្វើបាបអ្នកដទៃ ។

7-រក្សាសិទ្ធ: កុំប្រកាសមាតិការ ដែលចំលងពីអ្នកដទៃ ដែលជាអំពីការរំលោភលើសិទ្ធិអ្នកនិពន្ធ។

8-ព័តមានផ្ទាល់ខ្លួននិងសម្ងាត់: កុំប្រកាស ពត៌មានផ្ទាល់ខ្លួន និងការសំងាត់របស់អ្នកដទៃ រួមទាំងរូបភាព វីដេអូ ។

9-ក្លែងបន្លំជាអ្នកផ្សេង: កុំប្រកាសមាតិកា ដែលសរសេតកុហក់អ្នកអាន បណ្ដាលឲ្យមានការយល់ខុស ឬច្រឡំ ។



10-សកម្មភាពខុសច្បាប់: កុំប្រើ Blogger ដើម្បីចូលរួមក្នុងសកម្មភាពខុសច្បាប់ ឬលើកកម្ពស់សកម្មភាពគ្រោះថ្នាក់ និងខុសច្បាប់ផ្សេងៗ ។

11-ទំនិញនិងសេវាកម្មកំរិតដោយច្បាប់: កុំប្រើ Blogger ដើម្បីលក់ ឬជួយសម្រួលដល់ការលក់ទំនិញ និងសេវាកម្មកំរិតដោយច្បាប់ ដូចជា ជាតិស្រវឹង ល្បែង និងថ្នាំគ្រាប់ ឱសថខុសច្បាប់ ថ្នាំជក់ កាំជ្រួច អាវុធ ឬសំភារៈវេជ្ជសាស្រ្តសុខភាពផ្សេងៗ ។

12-ប្រកាសអត់ប្រយោជន៍: កុំប្រកាសបែប Spam អត់ប្រយោជន៍ ។

13-មេរោគ: កុំបង្កើត Blogs ដើម្បីបញ្ជូនមេរោគ កូដដែលមានគំនិតអាក្រក់ ចំពោះអ្នកអាច ប្រការនេះត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងនៅលើ Blogger

ជាលទ្ធផល នៃការមិនគោរពគោលការណ៍របស់ Blogger:
  • ·       លុបមាតិកាល្មើស
  • ·       បិទការចូលដំណើរការ ក្នុងគណនី Blogger
  • ·       បិទការចូលដំណើរការ ក្នុងគណនី Google
ប្រភពដើម: https://www.blogger.com/content.g?hl=en
ប្រែសម្រួលដោយ: CAMINFO.TECH

No comments:

Post a Comment

Post Top Ad