[Step 03] Create a new blog post | ការបង្កើត មាតិកាប្រកាសថ្មី - The Kampu QHD

Hot News

Post Top Ad

Wednesday, March 8, 2017

[Step 03] Create a new blog post | ការបង្កើត មាតិកាប្រកាសថ្មី

Create new blog post
Create new blog post
ដើម្បីបង្កើតមាតិកាប្រកាសថ្មី អ្នកអាចចាប់ផ្ដើមសរសេរនៅក្នុងប្លុកតែម្ដងក៏បាន ដោយអ្នកត្រូវសរសេរជា “Compose” ព្រោះការវាយបញ្ជូលមិនខុសគ្នាខ្លាំងទេ ពីសរសេរអត្ថបទក្នុងកម្មវិធី Office Word ឡើយ ។ ជាវិធីល្អមួយដែល ប្រសិនបើអ្នករៀបរៀងអត្ថបទ នៅក្នុងកម្មវិធី Office word ឲ្យរួចរាល់ រួចចំលងអត្ថបទនោះចូល ទៅក្នុងប្រកាសប្លុកតែម្ដង នោះជាវិធីងាយស្រួលមួយ ។ អ្នកក៏អាចសរសេរជាកូដ ឬភាសា “HTML” បានផងដែរ ។ នៅទីនេះ អ្នកយល់ដឹងពី វិធីសរសេរមាតិកាប្រកាសក្នុង “Compose” ដូចតទៅ៖
Create new blog post
Create new blog post

ដំបូងត្រូវបង្កើតសន្លឹកកិច្ចការមួយសិន ចុច “Posts” បន្ទាប់មកចុច “New Post” ដើម្បីបង្កើតមាតិកាប្រកាសថ្មី និងចាប់សរសេរមាតិការបស់អ្នក៖
១. សរសេរ ឬចំលង មាតិកាប្រកាសត្រង់ “សរសេរអត្ថបទ”
២. រៀបចំកែលំអ អត្ថបទ ដូចជា ពុម្ពៈអក្សរ ទំហំអក្សរ ប្រភេទឃ្លា ពណ៌ ផ្ទៃអក្សរ...
៣. រួចដាក់ចំណងជើងប្រកាស (កុំវែងពេក)
៤. ដាក់ កំណត់ចំណាត់ក្រុមប្រកាស “Labels” Ex. word 01, word 02, word 03…
៥. រួចចុច “Preview” និង “Publish" មាតិកាប្រកាស ។
 
Create new blog post
Create new blog post
បន្ថែម៖ “Labels” គឺជាវិធីយ៉ាងងាយស្រួលមួយដើម្បីធ្វើការចំណាក់ក្រុមមាតិកាប្រកាសរបស់អ្នក ។ គ្រប់ពេលដែលអ្នកបានសរសេរអត្ថបទប្រកាសរួចរាល់ ត្រូវចុចត្រង់ “Labels” នៅផ្នែកខាងលើខាងស្ដាំ ហើយវាយពាក្យ ឬឈ្មោះ ក្រុមប្រកាស ដែលអ្នកពេញចិត្ដ និងអាចកំណត់បានច្រើនក្រុម ដោយប្រើ “,” ។ នៅពេលអ្នក “Publish” មាតិកាប្រកាសរបស់អ្នក ប្រកាសនឹងនៅតាម ឈ្មោះក្រុមដែលបានកំណត់ ហើយងាយស្រួល ក្នុងការចាប់ជាផ្ទាំងមឺនុយ តាមក្រោយបាន ។

បន្ទាប់ ការទាញ់រូបភាពចូលក្នុងប្រកាសថ្មី

អត្ថបទ៖ CAMINFO.TECH

No comments:

Post a Comment

Post Top Ad